iPad Pro ស៊េរីថ្មីមានទំហំអេក្រង់៩,៧អ៊ីញ ដែលគេរំពឹងថាប្រកាសនៅក្នុងកម្មវិធីរបស់ Apple ថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ អាចនឹងមានតម្លៃចាប់ពី ៥៩៩ដុល្លារ និងមានជាជម្រើស ៣២GB, ១២៨GB។
៥៩៩ដុល្លារ អាចជាតម្លៃទាបជាងគេដែលនឹងមានអង្គចងចាំទំហំ ៣២GB មានបំពាក់តែប្រព័ន្ធ Wi-Fi ចំណែកឯអង្គចងចាំទំហំ ១២៨GB ព្រមទាំងមានដាក់ស៊ីម 4G បាននឹងដាក់លក់នៅតម្លៃខ្ពស់ជាងនេះ។
ពីមុនមក iPad អេក្រង់៩,៧អ៊ីញ មានតម្លៃចាប់ផ្ដើមពី៤៩៩ដុល្លារ ដែលនេះមានន័យថា iPad Pro ស៊េរីថ្មីនេះនឹងជា Tablet តម្លៃថ្លៃជាងគេក្នុងចំណោមប្រភេទរបស់វា។ គួររំលឹកថាកន្លងមកមានពាក្យចចាមអារ៉ាមជាច្រើនអំពី iPad Pro អេក្រង់៩,៧អ៊ីញនេះ ដូចជាមានបំពាក់ Smart Connector (ដូចនៅលើ iPad Pro អេក្រង់១២,៩អ៊ីញ), បន្ទះ Chip A9x, RAM ៤GB, រន្ធបំពងសំឡេងបួន និងកាមេរ៉ាទំហំ១២MP។
ចង់ដឹងថាតើពាក្យចចាមអារ៉ាមទាំងប៉ុន្មាននេះនឹងក្លាយជាការពិតឬយ៉ាងណារង់ចាំមើលលទ្ធផលតាមរយៈការប្រកាសជាផ្លូវការក្នុងកម្មវិធីរបស់ក្រុមហ៊ុន Apple ទាំងអស់គ្នា៕
Friday, March 18, 2016
iPad Pro ស៊េរីថ្មីអេក្រង់៩,៧អ៊ីញ អាចនឹងមានតម្លៃចាប់ពី ៥៩៩ដុល្លារ
10:42 PM
Unknown
0 comments:
Post a Comment