Wednesday, March 16, 2016

កោសិកា​មហារីក​មិន​ហ៊ាន​រស់ក្នុង​រាងកាយ​អ្នក​នោះទេ នៅពេល​ទទួលទាន​អាហារ​ទាំង ៧ មុខ​នេះ​

កោសិកា​មហារីក​មិន​ហ៊ាន​រស់ក្នុង​រាងកាយ​អ្នក​នោះទេ នៅពេល​ទទួលទាន​អាហារ​ទាំង ៧ មុខ​នេះ​



​ការស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​មួយ​បាន​រកឃើញថា អាហារ ៧ មុខ​អាចជួយ​ព្យាបាល​និង​ទប់ស្កាត់​មហារីក​បាន​។ អាហារ​ទាំងនេះ​មាន​រសជាតិ​ឆ្ងាញ់ និង​ថែមទាំង​អាច​ទប់ស្កាត់​ការលូតលាស់​កោសិកា​មហារីក​ថែម​ទៀតផង​។

​១. ស្រា​ទំពាំងបាយជូរ ឬ​ស្រាក្រហម​
​ ​សារធាតុ​ក្នុង​សំបក​ទំពាំងបាយជូរ​គឺជា​អ្នកប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា​ហៅថា Resveratol​។ ក្រៅពី​មាន​ប្រសិទ្ធភាព​ពន្យា​ភាព​ចាស់​ជ្រីវជ្រួញ និង​ធ្វើឱ្យ​សុខភាព​ជារួម​ល្អ​ហើយ​នោះ វា​នៅ​អាច​សម្លាប់​កោសិកា​មហារីក​ថែមទៀត​។



​ ​លោកអ្នក​គួរ​ផឹកស្រា​ក្រហម​មួយថ្ងៃ​យ៉ាងតិច ២២៥ មិ​ល្លី​លីត្រ ព្រោះ​ក្នុង​ចំណុះ​នេះ​វា​ផ្ទុក​សារធាតុ Resveratol រហូតដល់​ទៅ ៦៤០ មីក្រូ​ក្រាម ជា​កម្រិត​ខ្ពស់​មួយ​អាច​សម្លាប់​កោសិកា​មហារីក​យ៉ាង​មាន​ប្រសិទ្ធភាព​។ ស្រាក្រហម​គុណភាព​ល្អ​សម្រាប់​លោកអ្នក​គឺ​ប្រភេទ​ស្រា​ឈ្មោះ Bordeaux ឬ ស្រា Pinot Noir​។

​២. ប៉េងប៉ោះ​
​ ​ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Harvard បាន​បង្ហាញថា ឱកាស​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ថយចុះ ៥០% នៅពេល​ទទួលទាន​ប៉េងប៉ោះ​ឆ្អិន​បាន​ទៀងទាត់​។



​៣. ផ្លែ​បឺ​រ​ខៀវ ឬ Blueberry
​ ​ផ្លែ​បឺ​រ​ខៀវ​ត្រូវគេ​ល្បី​ថា​មានគុណ​សម្បត្តិ​ប្រឆាំង​ជំងឺមហារីក​ដ៏​មាន​ប្រសិទ្ធភាព ជាពិសេស​ជំងឺមហារីក​ក្រពេញ​អូវែ​។ ផ្លែ​នេះ​សម្បូរ​ទៅដោយ​សារធាតុ​គីមី​រុក្ខជាតិ ដែល​ល្អ​បំផុត​សម្រាប់​ទប់ស្កាត់​ជំងឺមហារីក​។ លោកអ្នក​គួរ​ទទួលទាន​វា​ឱ្យបាន​ជាប្រចាំ​។



​ ​៤. សូកូឡា​ខ្មៅ​
​ ​សូកូឡា​ខ្មៅ​មិន​ត្រឹម​ជួយ​ឱ្យ​សុខភាព​បេះដូង​ល្អ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ប្រឆាំងនឹង​កោសិកា​មហារីក​ទៀតផង​។ លោកអ្នក​គួរ​ឧស្សាហ៍​ញ៉ាំ​សូកូឡា​ខ្មៅ​។



​ ​៥. និង ៦. កាហ្វេ និង​តែ​បៃតង​
​ ​វា​ជា​ប្រភេទ​អាហារ​និង​ភេសជ្ជៈ​ដែល​យើង​ទទួលទាន​រាល់ថ្ងៃ​។ ទាំង​កាហ្វេ​និង​តែ​បៃតង​ត្រូវគេ​ស្គាល់​យូរ​មកហើយ​ថា​អាច​កាត់បន្ថយ​ឱកាស​នៃ​ការវិវឌ្ឍ​របស់​កោសិកា​មហារីក​។



​ ​៧. រមៀត​
​ ​ក្រៅពី​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ជារួម​ហើយ​នោះ វា​នៅ​ជួយ​សម្រក​ខ្លាញ់​ក្បាលពោះ​ថែមទៀត​ផង​។ រឹតតែ​ពិសេស​គឺ​ត្រង់​ថា វា​នៅមាន​អត្ថប្រយោជន៍​ទប់ស្កាត់​កុំឱ្យ​កោសិកា​មហារីក​លូតលាស់​ថែម​ទៀតផង​។ លោកអ្នក​គួរ​មាន​រមៀត​ផ្សំ​ក្នុង​គ្រឿងសម្ល​ឬ​អាហារ​ប្រចាំថ្ងៃ​៕

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More