Simeone៖ Atletico ទាត់ប៉េណាល់ទីយប់មិញ អត់បានហ្វឹកហាត់ទេ
Diego Simeone អ្នកចាត់ការ ក្រុម អេស្ប៉ាញ Atletico Madrid បាន បង្ហើប ប្រាប់ ពី ការ ពិត នៅ ពី ក្រោយ ភាព ជោគជ័យ ដ៏ ធំ ធេង ក្នុង ការ ទាត់ បាល់ ប៉េណាល់ ទី កាត់ សេចក្ដី ឈ្នះ ក្រុម PSV នៅ UEFA Champions League យប់ មិញ ថា ក្រុម របស់ លោក គឺ ពុំ បាន ហ្វឹកហាត់ ទាត់ ប៉េណាល់ទី នោះ ទេ។
Atletico បាន កក់ កៅអី ឡើង ទៅ វគ្គ ៨ ក្រុម UEFA Champions League យប់ មិញ ក្រោយ ឈ្នះ បាល់ ប៉េណាល់ទី លើ ក្រុម PSV របស់ ហូលង់ ៨-៧ បន្ទាប់ ពី ក្រុម ទាំង ពីរ នេះ បញ្ចប់ លទ្ធផល ០-០ ទាំង ២ ជើង។
អ្នកចាត់ការ សញ្ជាតិ អាហ្សង់ទីន បាន និយាយ ក្រោយ កូន ក្រុម របស់ លោក ស៊ុត ប៉េណាល់ទី ៨ គ្រាប់ ចូល ទាំង ៨ ថា៖ “ខ្ញុំ រីករាយ ខ្លាំង ណាស់ ដែល យើង បាន ឡើង ទៅ វគ្គ ៨ ក្រុម ចុង ក្រោយ។ ខ្ញុំ បាន សម្រេច ចិត្ត លេង ប្រព័ន្ធ ៤-៣-៣ ដើម្បី ចង់ ឈ្នះ ការ ប្រកួត។ យើង មិន បាន ហ្វឹកហាត់ ទាត់ បាល់ ប៉េណាល់ទី នោះ ទេ ព្រោះ យើង គិត ថា វា នឹង មិន អាច កើត ឡើង”។
ក្រុម របស់ លោក Simeone បាន ឡើង ទៅ វគ្គ ៨ ក្រុម UEFA Champions League ដោយ ឈ្នះ បាល់ ប៉េណាល់ទី ២ រដូវ កាល ជាប់ គ្នា ហើយ ខណៈ ដែល រដូវ កាល មុន ពួកគេ ក៏ បាន ទម្លាក់ ក្រុម អាល្លឺម៉ង់ Bayer Leverkusen ដោយ បាល់ ប៉េណាល់ទី វគ្គ នេះ ដូច គ្នា។
លទ្ធផល ប៉េណាល់ទី ៨-៧ យប់ មិញ ក៏ បាន ជាប់ កំណត់ត្រា ក្លាយ ជា ការ ស៊ុត បាល់ ប៉េណាល់ទី ច្រើន គ្រាប់ បំផុត ក្នុង ប្រវត្តិសាស្ត្រ ពាន រង្វាន់ កំពូល អឺរ៉ុប នេះ ផង ដែរ៕
Tuesday, March 15, 2016
Simeone៖ Atletico ទាត់ប៉េណាល់ទីយប់មិញ អត់បានហ្វឹកហាត់ទេ
10:36 PM
Unknown
0 comments:
Post a Comment