Wednesday, March 16, 2016

យុទ្ធសាស្ត្រ​ចំនួន ៤ ពី Amazon.com ដែល​អ្នក​ធ្វើ​អាជីវកម្ម​អនឡាញ​គួរ​រៀន​តាម

យុទ្ធសាស្ត្រ​ចំនួន ៤ ពី Amazon.com ដែល​អ្នក​ធ្វើ​អាជីវកម្ម​អនឡាញ​គួរ​រៀន​តាម




Amazon.com
គឺ​ជា​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាយ​មួយ​ដ៏​ធំ​នៅ​លើ​ពិភពលោក ដោយ​ដំបូង​ឡើយ​ក្រុមហ៊ុន​នេះ​លក់​តែ​សៀវភៅ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​វិញ​ ក្រុមហ៊ុន​នេះ​ ជា​ក្រុមហ៊ុន​នាំ​មុខ​លក់​ទំនិញ​សព្វ​គ្រប់​បែប​យ៉ាង​លើ​បណ្តាញ​អ៊ីនធឺណិត។ ខាង​ក្រោម​ជា​គន្លឹះ​ខ្លះ​របស់​ក្រុមហ៊ុន Amazon.com ដែល​ធ្លាប់​ប្រើ​នឹង​ទទួល​បាន​ជោគជ័យ​រួច​ហើយ​ដែរ។

១) ធ្វើ​ឲ្យ​សារ​ជូន​ដំណឹង ឬ ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​អ្នក​មាន​លក្ខណៈ​សាមញ្ញ
ស្ទើរ​តែ​គ្រប់​សហគ្រិន ឬ ម្ចាស់​អាជីវកម្ម ដឹង​ច្បាស់​ថា​ ការ​ផ្សាយ​ឃោសនា​ពាណិជ្ជកម្ម​មួយ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ គឺ​ជា​សញ្ញា​មួយ​ដ៏​អាក្រក់​ ដែល​ពិបាក​ធ្វើ​ឲ្យ​អាជីវកម្ម​មួយ​ដើរ​ទៅ​មុខ ព្រោះ​ ​អតិថិជន​ អាច​នឹង​មិន​ទទួល​បាន​អ្វី​សោះ​ពី​ការ​ផ្សាយ​របស់​អ្នក ឬ មិន​យល់​ថា​អាជីវកម្ម​ជា​អាជីវកម្ម​អ្វី។ ដូច្នេះ​អ្នក​ដែល​ធ្វើ​អាជីវកម្ម​អនឡាញ គួរ​តែ​ចេះ​ធ្វើ​ឲ្យ​ខ្លឹមសារ​ដែល​អ្នក​ចង់​ចែក​ជូន​ដល់​អតិថិជន​ខ្លួន​មាន​ភាព​សាមញ្ញ​ ខ្លី និង ចំ​គោល​ដៅ​ ដែល​អតិថិជន​ចង់​បាន ដែល​នេះ​ជា​អ្វី​ដែល​ Amazon ធ្លាប់​ធ្វើ​នឹង​ទទួល​ជោគជ័យ​រួច​មក​ហើយ។

២) រៀប​ចំ​កម្មវិធី​បញ្ចុះ​តម្លៃ
ការ​រៀប​ចំ​កម្មវិធី​បញ្ចុះ​តម្លៃ​ពិសេស នឹង​ធ្វើ​ឲ្យ​អាជីវកម្ម​អ្នក​មាន​ភាព​ខុស​ប្លែក​ខ្លាំង​ពី​អាជីវកម្ម​ដទៃ។ ក្រុមហ៊ុន Amazon តែង​រៀប​ចំ​កម្មវិធី​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អតិថិជន​ ឲ្យ​ចូល​មក​កម្មវិធី​របស់​ខ្លួន​កាន់​តែ​ច្រើន ហើយ​វា​ក៏​ជា​ឱកាស​មួយ​ដើម្បី​ ផ្សាយ​ពី​ផលិតផល​ចាស់ៗ​របស់​អ្នក​ឡើង​វិញ​ដែរ។ អ្នក​នឹង​កាន់​តែ​ទទួល​ជោគជ័យ ប្រសិន​បើ​អ្នក​អាច​រៀប​ចំ​កម្មវិធី​នេះ​ដោយ​ខ្លួន​ឯង​។

៣) ប្រើ​យុទ្ធសាស្ត្រ​ដែល​ធ្លាប់​ឈ្នះ​របស់​ខ្លួន
នៅ​ពេល​ដែល​សេវាកម្ម​ផ្នែក​ណា​មួយ របស់​អាជីវកម្ម​អ្នក​ដើរ​បាន​ល្អ ឬ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អតិថិជន អ្នក​គួរ​តែ​ឆ្លៀត​ឱកាស​ ដាក់​បញ្ចូល​សេវាកម្ម​ផ្សេង​មួយ​ទៀត​ចូល​ទៅ​លើ​សេវាកម្ម​ដែល​មាន​ការ​គាំ​ទ្រ​ច្រើន។

៤) ត្រូវ​ចេះ​ប្រើ​ពាក្យ​គន្លឹះ​ដើម្បី​ឲ្យ​អតិថិជន​ងាយ​ស្រួល​រក
អ្នក​មិន​អាច​ដឹង​អស់​បាន​ឡើយ​ថា​នរណា​ខ្លះ​តាម​ដាន​ ពី​ព័ត៌មាន​អាជីវកម្ម​របស់​អ្នក ដូច្នេះ​ទាំង​នៅ​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​បណ្តាញ​សង្គម​ អ្នក​ត្រូវ​ចេះ​ប្រើ​គន្លឹះ​នៃ​ការ​ប្រើ​ពាក្យ​ ដូចជា​ការ​ប្រើ​សញ្ញា Hashtag (#) នៅ​ពី​មុខ​តួ​អក្សរ​របស់​អ្នក​ ព្រោះ​វា​អាច​ជួយ​ឲ្យ​អតិថិជន​ងាយ​ស្រួល​រក​ពេល​ពួក​គេ​ប្រើ​ពាក្យ​ប្រហាក់​ប្រហែល។

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More