គន្លឹះ ៨ ដើម្បីបើកអាជីវកម្មឲ្យជោគជ័យពីសេដ្ឋីឥណ្ឌា Narayana Murthy ស្ថាបនិក ក្រុមហ៊ុន Infosys
![]()
សេដ្ឋីឥណ្ឌា Narayana Murthy ស្ថាបនិក ក្រុមហ៊ុន Infosys deccanchronicle.com
លោក Narayana Murthy គឺជាសេដ្ឋីសហគ្រិន ជនជាតិឥណ្ឌា ដ៏ល្បីល្បាញមួយខាងឧស្សាហកម្មបច្ចេកវិទ្យា ដោយលោកគឺជាសហស្ថាបនិកនិង ជាអតីតប្រធានគ្រប់គ្រង ក្រុមហ៊ុន Infosys ជាក្រុមហ៊ុនផ្តល់សេវាកម្មជាច្រើនដូចជា ការប្រឹក្សាយោបល់ខាងពាណិជ្ជកម្ម បច្ចេកវិទ្យា និង វិស្វកម្មជាដើម។ ខាងក្រោមនេះជាគោលការណ៍ផ្ទាល់ខ្លួនរបស់លោកដែលធ្វើឲ្យក្លាយជាមហាសេដ្ឋីមួយរូបនៅឥណ្ឌា។
១) ត្រូវមានភាពរហ័សរហួនទាំងប្រាជ្ញា និង រៀងកាយ ៖ លោក Narayana Murthy រៀបរាប់ថា ក្នុងមួយថ្ងៃនៃជីវិតអាជីវកម្ម អ្នកនឹងជួបបញ្ហា និង ភាពប្រកួតប្រជែងរាប់មិនអស់ ដំណោះស្រាយជាមួយអតិថិជន ដូច្នេះគឺទាមទារឲ្យអ្នកត្រូវត្រៀមរួចជាស្រេចនូវគំនិតថ្មី និង សកម្មភាពដើម្បីអនុវត្តរាល់បញ្ហាប្រឈមក្នុងថ្ងៃនិមួយៗ។
២) ត្រូវចេះផ្តល់ដំបូន្មាន និង ជួយដល់បុគ្គលិកខ្លួនដែលសមត្ថភាពនៅមានកម្រិត ៖ មិនខុសគ្នាពីមេដឹកនាំដទៃទៀតដែរលោក Narayana Murthy ថ្លែងថាក្នុងនាមជាអ្នកដឹកនាំអ្នកត្រូវតែបណ្តុះបុគ្គលដទៃផ្សេងទៀតឲ្យក្លាយជាអ្នកដឹកនាំដូចរូបអ្នក ជាពិសេសសមាជិកក្រុមការងារខ្លួនដែលសមត្ថភាពពួកគេនៅមានកម្រិត ព្រោះវាមិនត្រឹមជួយឲ្យពួកគេមានភាពជាអ្នកដឹកនាំប៉ុណ្ណោះទេ អាជីវកម្មរបស់អ្នកក៏កាន់តែរឹងមាំដូចគ្នាដែរ។
៣) ជាអ្នកលើកទឹកចិត្ត ៖ លោក Narayana Murthy និយាយថា ការលើកទឹកចិត្តគឺជាចរិតលក្ខណៈមួយយ៉ាងល្អ នៃបុគ្គលដែលមានភាពជាអ្នកដឹកនាំអស្ចារ្យ។ ការលើកទឹកចិត្តឲ្យនរណាម្នាក់ធ្វើអ្វីមួយដែលខ្លួនស្រលាញ់ ការលើកទឹកចិត្តពេលមនុស្សបរាជ័យ មិនត្រឹមតែជាកាតព្វកិច្ចរបស់បុគ្គលជាអ្នកដឹកនាំប៉ុណ្ណោះទេ តែវាជាកាតព្វកិច្ចរបស់មនុស្សទូទៅ ដែលត្រូវធ្វើផងដែរ។
៤) ត្រូវគោរពចំពោះគូប្រជែងរបស់ខ្លួន ៖ លោក Narayana Murthy ពន្យល់ថាលោកបានចាត់ទុកគូប្រជែងរបស់លោកជាគ្រូមួយរូប ដែលលោករៀនសូត្រពីពួកគេ ព្រោះថាអ្នកមិនអាចខ្លាចជាអ្នកឈ្នះបានឡើយប្រសិនបើអ្នកមានតែម្នាក់ឯងគ្មានគូប្រជែង ហើយអ្នកនឹងមិនអាចអភិវឌ្ឍខ្លួនបានល្អប្រសើរឡើយ ប្រសិនបើគ្មានការប្រជែងពីពួកគេ។
៥) ត្រូវផ្តោតចិត្តលើគំនិតរបស់ខ្លួន ៖ ដើម្បីធ្វើឲ្យក្តីស្រមៃរបស់អ្នកក្លាយជាការពិត អ្នកមិនត្រូវខ្វល់ខ្វាយពី គំនិតអ្នកដទៃច្រើនពេកនោះទេ ព្រោះអ្វីដែលអ្នកគិតមិនដូចពួកគេគិត ឡើយ ហើយអ្វីដែលអ្នកអាចមើលឃើញថានឹងកើតឡើងនៅពេល ១០ ឆ្នាំខាងមុខ ពេលខ្លះអាចជារឿងដែលគេមើលមិនឃើញនិង គិតមិនដល់។
៦) ត្រូវចាំក្នុងចិត្តជានិច្ចថាអ្វីដែលអ្នកបង្កើតគឺជារឿងអស្ចារ្យ ៖ ប្រសិនបើអ្នកចង់បង្កើតអ្វីមួយឲ្យអស្ចារ្យ លុះត្រាតែអ្នកខ្លួនឯងជឿលើខ្លួនឯងជាមុនសិនថាវាពិតជាអស្ចារ្យសម្រាប់អ្នក។
៧) ត្រូវត្រៀមខ្លួនដើម្បីចាប់យកឱកាស ៖ លោក Narayana Murthy រៀបរាប់ថាមិនមែនមានតែអ្នកទេដែលឆ្លាតជាងគេនោះមានមនុស្សច្រើនណាស់ដែលឆ្លាតជាងអ្នក ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើដើម្បីប្រជែងជាមួយពួកគេគឺត្រៀមខ្លួនដើម្បីចាប់យកឱកាសថ្មី ព្រោះការឆក់យកឱកាសថ្មីជួយឲ្យអ្នកបានដើរទៅដល់កន្លែងមួយថ្មី បង្កើតអ្វីមួយដែលថ្មីមុនមនុស្សដទៃរកឃើញ។
៨) ត្រូវធ្វើខ្លួនជាមនុស្សដែលគួរឲ្យទុកចិត្ត ៖ ការធ្វើខ្លួនជាមនុស្សដែលទុកចិត្តបាន គឺជាកាតព្វកិច្ចសំខាន់បំផុតសម្រាប់ មេដឹកនាំគ្រប់រូប ព្រោះមនុស្សអាចវិនិច្ឆ័យ ទៅលើសំដីសន្យារបស់អ្នក រួមជាមួយទង្វើរបស់អ្នក ព្រោះថាប្រសិនបើអ្នកមិនអាចធ្វើបានដូចការនិយាយរបស់អ្នកទេ យូរទៅ ទាំងគុណតម្លៃ និង កិត្តិយសរបស់អ្នកនិងបាត់បង់ ការគោរពពីមនុស្សនៅជុំវិញខ្លួនអ្នក។
Source: youtube.com, en.wikipedia.org, Forbes.com
Wednesday, March 16, 2016
គន្លឹះ ៨ ដើម្បីបើកអាជីវកម្មឲ្យជោគជ័យពីសេដ្ឋីឥណ្ឌា Narayana Murthy ស្ថាបនិក ក្រុមហ៊ុន Infosys
7:41 PM
Unknown
0 comments:
Post a Comment